ព្រះត្រៃបិដក ភាគ ៧១
សម្មាកម្មន្តៈ ថ្លាដោយការខ្នះខ្នែង មិច្ឆាកម្មន្តៈ ជាកករល្អក់ បុគ្គលលះចោលនូវមិច្ឆាកម្មន្តៈ ជាកករល្អក់ ហើយក្រេបផឹកនូវធម្មជាតដ៏ថ្លា ដោយការខ្នះខ្នែង របស់សម្មាកម្មន្តៈ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយៈនោះ) ឈ្មោះថាថ្លាគួរក្រេបផឹក សម្មាអាជីវៈ ថ្លាដោយសេចក្តីផូរផង់ មិច្ឆាអាជីវៈ ជាកករល្អក់ បុគ្គលលះចោលនូវមិច្ឆាអាជីវៈ ជាកករល្អក់ ហើយក្រេបផឹកនូវធម្មជាតដ៏ថ្លា ដោយសេចក្តីផូរផង់ របស់សម្មាអាជីវៈ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយៈនោះ) ឈ្មោះថាថ្លាគួរក្រេបផឹក សម្មាវាយាមៈ ថ្លាដោយការផ្គងឡើង មិច្ឆាវាយាមៈ ជាកករល្អក់ បុគ្គលលះចោលនូវមិច្ឆាវាយាមៈ ជាកករល្អក់ ហើយក្រេបផឹកនូវធម្មជាតដ៏ថ្លា ដោយការផ្គងឡើង របស់សម្មាវាយាមៈ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយៈនោះ) ឈ្មោះថា ថ្លាគួរក្រេបផឹក សម្មាសតិ ថ្លាដោយការប្រុង មិច្ឆាសតិ ជាកករល្អក់ បុគ្គលលះចោលនូវមិច្ឆាសតិជាកករល្អក់ ហើយក្រេបផឹកនូវធម្មជាតដ៏ថ្លា ដោយការប្រុង របស់សម្មាសតិ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយៈនោះ) ឈ្មោះថាថ្លា គួរក្រេបផឹក
ID: 637640325140452059
ទៅកាន់ទំព័រ៖