ព្រះត្រៃបិដក ភាគ ៧១
ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថ នៃការចោមរោមនូវការលះបង់ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃ ការបំពេញមូល។បេ។ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការបំពេញនូវការលះបង់ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការធ្វើមូលឲ្យចាស់ក្លា។បេ។ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុ ត្រាស់ដឹងនូវអត្ថនៃការធ្វើនូវការលះបង់ឲ្យចាស់ក្លា ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការធ្វើមូលឲ្យបែករីក។បេ។ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការធ្វើនូវការលះបង់ឲ្យបែករីក ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការញុំាងជនឲ្យដល់នូវមូលប្បដិ សម្ភិទា។បេ។ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការញុំាងជនឲ្យដល់នូវ វោស្សគ្គប្បដិសម្ភិទា ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការចម្រើននូវវសី ក្នុងមូលប្បដិសម្ភិទា។បេ។ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថ នៃការចម្រើននូវវសីក្នុងវោស្សគ្គប្បដិសម្ភិទា។បេ។
[៣១] ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការថែទាំ ឈ្មោះថា ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការចោមរោម។បេ។ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការបំពេញ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃឯកគ្គតាចិត្ត ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការមិនរាយមាយ
ID: 637641099086029664
ទៅកាន់ទំព័រ៖