ព្រះត្រៃបិដក ភាគ ៧១
ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការផ្គងឡើង ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការមិនរាយមាយ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃធម៌មិនមានកករល្អក់ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ ដឹងនូវអត្ថនៃការមិនញាប់ញ័រ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃចិត្ត តាំងនៅនឹងដោយអំណាចនៃការប្រុង ដោយភាពនៃចិត្តមានអារម្មណ៍តែមួយ ឈ្មោះ ថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃអារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុ ត្រាស់ដឹងនូវអត្ថនៃគោចរ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការលះបង់ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការបរិច្ចាគ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការចេញ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃធម៌ប្រាសចាកវដ្តៈ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃធម៌ស្ងប់ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃធម៌ដ៏ថ្លៃថ្លា ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃវិមុត្តិ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃធម៌មិនមានអាសវៈ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថ នៃធម៌ជាគ្រឿងឆ្លង ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃព្រះនិព្វានមិន មាននិមិត្ត
ID: 637641099433216810
ទៅកាន់ទំព័រ៖