ព្រះត្រៃបិដក ភាគ ៧១
[៣៦] ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការរំពឹងក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការដឹងច្បាស់ក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការដឹងទួទៅក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការដឹងព្រមក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃចិត្តមានអារម្មណ៍តែមួយក្នុងឯកត្តារម្មណ៍ ឈ្មោះ ថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការស្ទុះទៅក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃសេចក្តីជ្រះថ្លាក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការតម្កល់ព្រមក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃវិមុត្តិក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការយល់ឃើញក្នុងឯកត្តារម្មណ៍ថា នេះជាធម្មជាតស្ងប់ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃធម៌ធ្វើឲ្យដូចជាយានក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃធម៌ធ្វើទីកើតក្នុងឯកត្តារម្មណ៍
ID: 637641101286029644
ទៅកាន់ទំព័រ៖