ព្រះត្រៃបិដក ភាគ ៧១
ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការមិនតាំងមាំក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការសន្សំក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការប្រារព្ធដោយប្រពៃក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការកំណត់ក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការចោមរោមក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការបំពេញក្នុងឯកត្តារម្មណ៍ ឈ្មោះ ថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការប្រមូលក្នុងឯកត្តារម្មណ៍ ឈ្មោះថា ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការអធិដ្ឋានក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការសេពទួទៅក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការចម្រើនក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃពហុលីកម្មក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការអណ្តែតឡើងព្រមក្នុងឯកត្តារម្មណ៍ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការរួចចាកកិលេសដោយប្រពៃក្នុងឯកត្តារម្មណ៍ ឈ្មោះថា ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការត្រាស់ដឹងក្នុងឯកត្តារម្មណ៍
ID: 637641104793841846
ទៅកាន់ទំព័រ៖