ព្រះត្រៃបិដក ភាគ ៧១
សម្មាសមាធិ ថ្លាដោយការមិនរាយមាយ មិច្ឆាសមាធិ ជាកករល្អក់ បុគ្គលលះ ចោលនូវមិច្ឆាសមាធិ ជាកករល្អក់ ហើយក្រេបផឹកនូវធម្មជាតដ៏ថ្លា ដោយការមិនរាយមាយ របស់សម្មាសមាធិ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយៈនោះ) ឈ្មោះថាថ្លាគួរក្រេបផឹក។
[៣] សេចក្តីថ្លាក៏មាន ធម្មជាតគួរក្រេបផឹកក៏មាន សភាពកករល្អក់ក៏មាន សទ្ធិន្រ្ទិយ ថ្លាដោយការជឿ ការមិនជឿ ជាកករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុងសទ្ធិន្រ្ទិយនោះ ឯណា នេះជាធម្មជាតគួរក្រេបផឹក វីរិយិន្រ្ទិយ ថ្លាដោយការផ្គងឡើង សេចក្តីខ្ជិល ជាកករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុងវីរិយិន្រ្ទិយនោះឯណា នេះជាធម្មជាតគួរក្រេបផឹក សតិន្រ្ទិយ ថ្លាដោយការប្រុង បមាទៈ ជាកករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុងសតិន្រ្ទិយនោះ ឯណា នេះជាធម្មជាតគួរក្រេបផឹក សមាធិន្រ្ទិយ ថ្លាដោយការមិនរាយមាយ ឧទ្ធច្ចៈ ជាកករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុងសមាធិន្រ្ទិយនោះ ឯណា នេះជាធម្មជាតគួរក្រេបផឹក បញ្ញិន្រ្ទិយថ្លាដោយការឃើញ អវិជ្ជា ជាកករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុងបញ្ញិន្រ្ទិយនោះឯណា នេះជាធម្មជាតគួរក្រេបផឹក
ID: 637640325424671798
ទៅកាន់ទំព័រ៖