ព្រះត្រៃបិដក ភាគ ៧១

ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ការ​ត្រាស់​ដឹង​តាម​ក្នុង​ឯក​ត្តា​រម្ម​ណ៍ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ការ​ត្រាស់​ដឹង​ចំពោះ​ក្នុង​ឯក​ត្តា​រម្ម​ណ៍ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ការ​ត្រាស់​ដឹង​ព្រម​ក្នុង​ឯក​ត្តា​រម្ម​ណ៍ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ការ​ញុំាង​ជន​ឲ្យ​ត្រាស់​ដឹង​ក្នុង​ឯក​ត្តា​រម្ម​ណ៍ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ការ​ញុំាង​ជន​ឲ្យ​ត្រាស់​ដឹង​តាម ក្នុង​ឯក​ត្តា​រម្ម​ណ៍ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ការ​ញុំាង​ជន​ឲ្យ​ត្រាស់​ដឹង​ចំពោះ​ក្នុង​ឯក​ត្តា​រម្ម​ណ៍ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ការ​ញុំាង​ជន​ឲ្យ​ត្រាស់​ដឹង​ព្រម​ក្នុង​ឯក​ត្តា​រម្ម​ណ៍ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ធម៌​ជា​ចំណែក​នៃ​ការ​ត្រាស់​ដឹង ក្នុង​ឯក​ត្តា​រម្ម​ណ៍ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ធម៌​ជា ចំណែក​នៃ​ការ​ត្រាស់​ដឹង​តាម​ក្នុង​ឯក​ត្តា​រម្ម​ណ៍ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ធម៌​ជា​ចំណែក​នៃ​ការ​ត្រាស់​ដឹង​ចំពោះ​ក្នុង​ឯក​ត្តា​រម្ម​ណ៍ ឈ្មោះថា ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ធម៌​ជា​ចំណែក​នៃ​ការ​ត្រាស់​ដឹង​ព្រម​ក្នុង​ឯក​ត្តា​រម្ម​ណ៍ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ការ​បំភ្លឺ​ក្នុង​ឯក​ត្តា​រម្ម​ណ៍ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ការ​បំភ្លឺ​ខ្ពស់​ឡើង​ក្នុង
ថយ | ទំព័រទី ៨០ | បន្ទាប់
ID: 637641105609935512
ទៅកាន់ទំព័រ៖