ព្រះត្រៃបិដក ភាគ ៧១

ឯក​ត្តា​រម្ម​ណ៍ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ការ​បំភ្លឺ​តាម​ក្នុង​ឯក​ត្តា​រម្ម​ណ៍ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ការ​បំភ្លឺ​ចំពោះ​ក្នុង​ឯក​ត្តា​រម្ម​ណ៍ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ការ​បំភ្លឺ​ព្រម​ក្នុង​ឯក​ត្តា​រម្ម​ណ៍។
 [៣៧] ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ធម៌​ជា​ជើង​របស់​វីមំសា ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​និរោធ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ការ​ដុត​កម្តៅ (កិលេស) ឈ្មោះថា​ពោជ្ឈង្គ ព្រោះ ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ការ​រុងរឿង ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ អត្ថ​នៃ​ការ​កម្តៅ​សព្វ​នូវ​កិលេស ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ ធម៌​មិន​មានមន្ទិល ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ធម៌​ប្រាសចាក មន្ទិល ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ធម៌​ឥតមន្ទិល ឈ្មោះថា ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ធម៌​ដ៏​ស្ងប់ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ធម៌​ជា​គ្រឿង​ត្រាស់​ដឹង ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​វិវេក
ថយ | ទំព័រទី ៨១ | បន្ទាប់
ID: 637641105924466861
ទៅកាន់ទំព័រ៖