ព្រះត្រៃបិដក ភាគ ៧១

ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ការ​មិន​រាយមាយ​របស់​ឆន្ទៈ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​វីរិយៈ។បេ។ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ចិត្ត ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​វីមំសា ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ឫស​របស់​វីមំសា ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ជើង​របស់​វីមំសា ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ធម៌​ជា​ប្រធាន របស់​វីមំសា ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ការសម្រេច​របស់​វីមំសា ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​អធិមោក្ខ​របស់​វីមំសា ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ការ​ផ្គង​របស់​វីមំសា ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ការ​មិន​ប្រហែស​របស់​វីមំសា ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ការ​មិន​រាយមាយ​របស់​វីមំសា។
 [៣៨] ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ការបៀតបៀន​របស់​ទុក្ខ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ទុក្ខ​ត្រូវ​បច្ច័យ​តាក់តែង ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ទុ​ក្ខ​ថា​ញុំាង​សត្វ​ឲ្យ​ក្តៅ ឈ្មោះថា ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ទុក្ខ​មានការ​ប្រែប្រួល ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​សមុទ័យ​មានការ​ប្រមូល​មក​នូវ​អត្ថ​ថា​ជាហេតុ នូវ​អត្ថ ថា​សំយោគ នូវ​អត្ថ​ថា​បលិពោធ
ថយ | ទំព័រទី ៨៣ | បន្ទាប់
ID: 637641106727591832
ទៅកាន់ទំព័រ៖