ព្រះត្រៃបិដក ភាគ ៧១

ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ នៃ​ទុក្ខនិរោធ ថា​ជា​គ្រឿងរ​លាស់​ចេញ នូវ​អត្ថ​ថា​វិវេក នូវ​អត្ថ​ថា​មិន​មាន​បច្ច័យ​តាក់តែង​នូវ​អត្ថ​ថា​មិន​ស្លាប់ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​មគ្គ​ថា ជា​គ្រឿង​នាំចេញ នូវ​អត្ថ​ថា​ជាហេតុ នូវ​អត្ថ​ថា​យល់ឃើញ នូវ​អត្ថ​ថា​ជា​អធិបតី ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​ថា​ពិត ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ ត្រាស់​ដឹង​នូវ​អត្ថ​ថា​ជា​អនត្តា ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​ថា​ទៀង ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​ថា​ចាក់ធ្លុះ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​ថា​ដឹង​ច្បាស់ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ ថា​កំណត់​ដឹង ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ធម៌ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ធាតុ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ នៃ​ធម៌​ដែល​ដឹង​ហើយ ឈ្មោះថា ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ការ​ធ្វើឲ្យ​ជាក់ច្បាស់ ឈ្មោះថា ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ការ​ពាល់ត្រូវ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ការ​ត្រាស់​ដឹង ឈ្មោះថា ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​នេក្ខម្មៈ ឈ្មោះថា ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អព្យាបាទ ឈ្មោះថា ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អាលោក​សញ្ញា
ថយ | ទំព័រទី ៨៤ | បន្ទាប់
ID: 637641107113998233
ទៅកាន់ទំព័រ៖