ព្រះត្រៃបិដក ភាគ ៧១

ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​ការ​មិន​រាយមាយ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ ត្រាស់​ដឹង​នូវ​ការកំណត់​ធម៌ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​ញាណ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​បា​មុ​ជ្ជៈ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ ត្រាស់​ដឹង​បឋមជ្ឈាន។បេ។ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អរហត្តមគ្គ។
 [៣៩] ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​សទ្ធិន្ទ្រិយ ដោយ​អត្ថ​ថា​ជឿ ស៊ប់។បេ។ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​បញ្ញិ​ន្ទ្រិយ ដោយ​អត្ថ​ថា យល់ឃើញ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​សទ្ធា​ពលៈ ដោយ​អត្ថ​ថា​មិន​កម្រើក ព្រោះ​ហេតុ​មិន​គួរ​ជឿ។បេ។ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​បញ្ញា​ពលៈ ដោយ​អត្ថ​ថា​មិន​កម្រើក​ព្រោះ​អវិជ្ជា ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​សតិ​សម្ពោ​ជ្ឈង្គ ដោយ​អត្ថ​ថា​ប្រុង។បេ។ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ ដោយ​អត្ថ​ថា​ពិចារណា ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​សម្មាទិដ្ឋិ ដោយ​អត្ថ​ថា​យល់ឃើញ។បេ។ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​សម្មាសមាធិ
ថយ | ទំព័រទី ៨៥ | បន្ទាប់
ID: 637641107391498067
ទៅកាន់ទំព័រ៖