ព្រះត្រៃបិដក ភាគ ៧១

ដោយអត្ថថាយល់ឃើញ ឈ្មោះថា ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវវិមោក្ខ ដោយអត្ថថារួច (ចាកកិលេស) ឈ្មោះថា ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវវិជ្ជា ដោយអត្ថថាចាក់ធ្លុះចំពោះ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវវិមុត្តិ ដោយអត្ថថាលះបង់ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុ ត្រាស់ដឹងនូវខយញ្ញាណ ដោយអត្ថថាផ្តាច់ផ្តិល ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ ដឹងនូវអនុប្បាទញ្ញាណ ដោយអត្ថថាស្ងប់រម្ងាប់ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ ដឹងនូវឆន្ទៈ ដោយអត្ថថាជាឫស ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវមនសិការៈ ដោយអត្ថថាតាំងឡើងព្រម ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវផស្សៈ ដោយអត្ថថាប្រជុំ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវវេទនា ដោយអត្ថថា ប្រជុំចុះ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវសមាធិ ដោយអត្ថថាជាប្រមុខ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវសតិ ដោយអត្ថថាភាពជាធំ ឈ្មោះថា ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវបញ្ញា ដោយអត្ថថាក្រៃលែងជាងនោះ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវវិមុត្តិ ដោយអត្ថថាជាខ្លឹម ឈ្មោះថាពោជ្ឈង្គ ព្រោះ ហេតុត្រាស់ដឹងនូវនិព្វាន ឈ្មោះអមតៈជាទីពឹង (របស់សត្វ) ដោយអត្ថថាចប់ស្រេច (នៃកិច្ចក្នុងសាសនា)។
ថយ | ទំព័រទី ៨៧ | បន្ទាប់
ID: 637641107884311071
ទៅកាន់ទំព័រ៖