ព្រះត្រៃបិដក ភាគ ៧១
សទ្ធាពលៈ ថ្លាដោយការមិនញាប់ញ័រព្រោះការមិនជឿ ការមិនជឿ ជាកករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុងសទ្ធាពលៈ នោះឯណា នេះជាធម្មជាតគួរក្រេបផឹក វីរិយពលៈ ថ្លាដោយការមិនញាប់ញ័រព្រោះសេចក្តីខ្ជិល សេចក្តីខ្ជិលជាកករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុងវីរិយពលៈនោះឯណា នេះជាធម្មជាតគួរក្រេបផឹក សតិពលៈ ថ្លាដោយការមិនញាប់ញ័រ ព្រោះបមាទៈ បមាទៈ ជាកករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុងសតិពលៈនោះឯណា នេះជាធម្មជាតគួរក្រេបផឹក សមាធិពលៈ ថ្លាដោយការមិនញាប់ញ័រព្រោះឧទ្ធច្ចៈ ឧទ្ធច្ចៈ ជា កករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុងសមាធិពលៈនោះឯណា នេះជា ធម្មជាតគួរក្រេបផឹក បញ្ញាពលៈ ថ្លាដោយការមិនញាប់ញ័រព្រោះអវិជ្ជា អវិជ្ជា ជា កករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុងបញ្ញាពលៈនោះឯណា នេះជាធម្មជាតគួរក្រេបផឹក សតិសម្ពោជ្ឈង្គ ថ្លាដោយការប្រុង បមាទៈជាកករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុងសតិសម្ពោជ្ឈង្គនោះឯណា នេះជាធម្មជាតគួរ ក្រេបផឹក ធម្មវិចយសម្ពោជ្ឈង្គ ថ្លាដោយការជ្រើសរើសធម៌ អវិជ្ជា ជាកករល្អក់ រសនៃអត្ថ រសនៃធម៌ រសនៃវិមុត្តិ ក្នុងធម្មវិចយសម្ពោជ្ឈង្គនោះឯណា នេះជាធម្មជាតគួរក្រេបផឹក
ID: 637640325713108282
ទៅកាន់ទំព័រ៖