ព្រះត្រៃបិដក ភាគ ៧១
សតិសម្ពោជ្ឈង្គឋិតនៅ ដោយអាការ ៨ តើដូចម្តេច។ សតិសម្ពោជ្ឈង្គឋិតនៅ ព្រោះរំពឹងនូវការមិនកើតឡើង ១ សតិសម្ពោជ្ឈង្គឋិតនៅ ព្រោះមិនរំពឹងនូវការកើតឡើង ១ សតិសម្ពោជ្ឈង្គឋិតនៅ ព្រោះរំពឹងនូវការមិនប្រព្រឹត្តិ ១ សតិសម្ពោជ្ឈង្គឋិតនៅ ព្រោះមិនរំពឹងនូវការប្រព្រឹត្តិ ១ សតិសម្ពោជ្ឈង្គឋិតនៅ ព្រោះរំពឹងនូវអនិមិត្ត ១ សតិសម្ពោជ្ឈង្គឋិតនៅ ព្រោះមិនរំពឹងនូវនិមិត្ត ១ សតិសម្ពោជ្ឈង្គឋិតនៅ ព្រោះរំពឹងនូវនិរោធ ១ សតិសម្ពោជ្ឈង្គឋិតនៅ ព្រោះមិនរំពឹងនូវសង្ខារ ១ នេះសតិសម្ពោជ្ឈង្គឋិតនៅ ដោយអាការ ៨ យ៉ាង។
សតិសម្ពោជ្ឈង្គឃ្លាត ដោយអាការ ៨ តើដូចម្តេច។ សតិសម្ពោជ្ឈង្គឃ្លាត ព្រោះរំពឹងនូវការកើតឡើង ១ សតិសម្ពោជ្ឈង្គឃ្លាត ព្រោះមិនរំពឹងនូវការមិនកើតឡើង ១ សតិសម្ពោជ្ឈង្គឃ្លាត ព្រោះរំពឹងនូវការប្រព្រឹត្តិ ១ សតិសម្ពោជ្ឈង្គឃ្លាត ព្រោះមិនរំពឹងនូវការមិនប្រព្រឹត្តិ ១ សតិសម្ពោជ្ឈង្គឃ្លាត ព្រោះរំពឹងនូវនិមិត្ត ១ សតិសម្ពោជ្ឈង្គឃ្លាត ព្រោះមិនរំពឹងនូវអនិមិត្ត ១
ID: 637641109613373141
ទៅកាន់ទំព័រ៖