ព្រះត្រៃបិដក ភាគ ៧១

 ពោជ្ឈង្គ (អង្គ​នៃ​ការ​ត្រាស់​ដឹង) ថា និរោធ ជា​ធម៌​ប្រារព្ធ​សេចក្តី​ស្ងប់​ប្រពៃ តើ​ដូចម្តេច។ កិលេស​ទាំងឡាយ គ្មាន​ការ​ស្ងប់ កិលេស​ទាំងអស់ ជា​គ្រឿង​គ្រប​សង្កត់ចិត្ត សង្ខារ​ទាំងឡាយ ជា​គ្រឿង​នាំ​សត្វ​ទៅ​កើត​ក្នុង​ភព​ថ្មី ឯនិរោធ​មានការ​ស្ងប់​ជា​ធម្មតា ព្រោះ​អត្ថ​ថា​ជា​ធម៌​ស្ងប់ ព្រោះ​អត្ថ​ថា​ជា​ធម៌​ថ្លៃថ្លា និរោធ​ប្រាកដ​ត្រឹមណា ពោជ្ឈង្គ​ថា និរោធ ជា​ធម៌​ប្រារព្ធ​សេចក្តី​ស្ងប់​ប្រពៃ ក៏​ត្រឹមណោះ​ដែរ។
 ខ្ញុំ​កាល​ប្រព្រឹត្ត​នូវ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ ដែល​កំពុង​ឋិតនៅ ក៏​ដឹង​ច្បាស់​ថា ឧបេក្ខា​សម្ពោ​ជ្ឈង្គ​កំពុង​ឋិតនៅ បើ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ឃ្លាត ខ្ញុំ​ក៏​ដឹង​ច្បាស់​ថា ឧបេក្ខា​សម្ពោ​ជ្ឈង្គ​របស់​អាត្មាអញ​ឃ្លាត ព្រោះ​ដំណើរ​នេះ​ជា​បច្ច័យ តើ​ដូចម្តេច ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ឋិតនៅ ដោយ​អាការ​ប៉ុន្មាន ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ឃ្លាត ដោយ​អាការ​ប៉ុន្មាន។ ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ឋិតនៅ ដោយ​អាការ ៨ ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ឃ្លាត​ដោយ​អាការ ៨។
 [៤៤] ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ឋិតនៅ ដោយ​អាការ ៨ តើ​ដូចម្តេច។ ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ឋិតនៅ ព្រោះ​រំពឹង​នូវ​ការ​កើតឡើង ១ ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ឋិតនៅ ព្រោះ​មិន​រំពឹង​នូវ​ការ​មិនកើត​ឡើង ១ ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ឋិតនៅ ព្រោះ​រំពឹង​នូវ​ការ​មិន​ប្រព្រឹត្តិ ១ ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ឋិតនៅ ព្រោះ​មិន​រំពឹង​នូវ​ការប្រព្រឹត្តិ ១ ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ឋិតនៅ ព្រោះ​រំពឹង​នូវ​អនិមិត្ត ១
ថយ | ទំព័រទី ៩៤ | បន្ទាប់
ID: 637641110261342162
ទៅកាន់ទំព័រ៖