ព្រះត្រៃបិដក ភាគ ៧១

កុំ​មាន​ពៀរ កុំ​មាន​ព្យាបាទ កុំបី​មានទុក្ខ មានតែ​សុខ រក្សាខ្លួន​ខុះ សូម​សត្វ​មានជីវិត។បេ។ សត្វ​កើត​ហើយ បុគ្គល​ដែល​រាប់​ថា​មាន​អត្តភាព​ទាំងអស់ ស្រី​ទាំងអស់ ប្រុស​ទាំងអស់ ព្រះ​អរិយៈ​ទាំងអស់ បុគ្គល​មិនមែន​អរិយៈ​ទាំងអស់ ទេវតា​ទាំងអស់ មនុស្ស​ទាំងអស់ វិនិបាត​ទាំងអស់ ក្នុង​ទិសខាងកើត កុំ​មាន​ពៀរ កុំ​មាន​ព្យាបាទ កុំបី​មានទុក្ខ មានតែ​សុខ រក្សាខ្លួន​ចុះ សូម​វិនិបាត​ទាំងអស់​ក្នុង​ទិសខាងលិច។បេ។ សូម​វិនិបាត​ទាំងអស់ ក្នុង​ទិសខាងជើង សូម​វិនិបាត​ទាំងអស់​ក្នុង​ទិសខាងត្បូង សូម​វិនិបាត​ទាំងអស់​ក្នុង​ទិស​អគ្នេយ៍ សូម​វិនិបាត​ទាំងអស់​ក្នុង​ទិសពាយ័ព្យ សូម​វិនិបាត​ទាំងអស់​ក្នុង​ទិសឦសាន សូម​វិនិបាត​ទាំងអស់​ក្នុង​ទិសនិរតី សូម​វិនិបាត​ទាំងអស់​ក្នុង​ទិស​ខាងក្រោម សូម​វិនិបាត​ទាំងអស់​ក្នុង​ទិស​ខាងលើ កុំ​មាន​ពៀរ កុំ​មាន​ព្យាបាទ កុំបី​មានទុក្ខ មានតែ​សុខ​រក្សាខ្លួន​ចុះ នេះ​មេត្តា​ចេ​តោ​វិមុត្តិ ផ្សាយ​កាន់​ទិស​ទាំងឡាយ​ដោយ​អាការ ១០ យ៉ាង ឈ្មោះថា​មេត្តា ព្រោះ​ជា​ធម្មជាតិ​ប្រព្រឹត្ត​ជា​មិត្ត ចំពោះ​សត្វ​ទាំងអស់ ដោយ​អាការ ៨ នេះ គឺ​ដោយ​ការ​វៀរ​នូវ​ការបៀតបៀន​សត្វ​ទាំងអស់ ហើយ​មិន​បៀតបៀន ១
ថយ | ទំព័រទី ៩៩ | បន្ទាប់
ID: 637641111750560555
ទៅកាន់ទំព័រ៖