ព្រះត្រៃបិដក ភាគ ៧១

សុត្តន្ត​បិដក
ខុទ្ទកនិកាយ បដិសម្ភិទា​មគ្គ
តតិយ​ភាគ
មហាវគ្គ មណ្ឌបេ​យ្យ​កថា
 [១] ម្នាល​ភិក្ខុ​ទាំងឡាយ កាល​ព្រះ​សាស្តា​គង់នៅ​ក្នុង​ទី​ចំពោះមុខ ព្រហ្មចរិយៈ នេះ ថ្លា​គួរ​ក្រេប​ផឹក កាល​ព្រះ​សាស្តា​គង់នៅ​ក្នុង​ទី​ចំពោះមុខ សភាព​ថ្លា​មាន ៣ យ៉ាង គឺ​ទេសនា​ថ្លា ១ អ្នកទទួល​ថ្លា ១ ព្រហ្មចរិយៈ​ថ្លា ១។
ទេសនា​ថ្លា តើ​ដូចម្តេច។ ការ​ប្រាប់ ការសំដែង ការ​បញ្ញត្តិ ការ​តាំង​ទុក ការ​បើក ការ​វែកញែក ការ​ធើ្វ​ឲ្យ​រាក់​នូវ​អរិយសច្ច ៤ ការ​ប្រាប់ ការសំដែង ការ​បញ្ញត្តិ ការ​តាំង​ទុក ការ​បើក ការ​វែកញែក ការ​ធើ្វ​ឲ្យ​រាក់​នូវ​សតិ​ប្ប​ដ្ឋាន ៤។បេ។ នូវ​សម្ម​ប្ប ធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ អរិយមគ្គ​មាន​អង្គ ៨ នេះ​ទេសនា​ថ្លា។
អ្នកទទួល​ថ្លា តើ​ដូ​ចមេ្តច។ ពួក​ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ទេវតា និង​មនុស្ស ឬ​ពួក​ជន​ដទៃ​ណាមួយ​ជា​អ្នកដឹង នេះ​អ្នកទទួល​ថ្លា។
ទំព័រទី ១ | បន្ទាប់
ID: 637640321913734558
ទៅកាន់ទំព័រ៖