ព្រះត្រៃបិដក ភាគ ៧១

យុគ​នទ្ធ​វគ្គ យុគ​នទ្ធ​កថា


 [៥] ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ សម័យមួយ ព្រះ​អានន្ទ​មាន​អាយុ​គង់នៅ​ក្នុង ឃោសិ​តា​រាម ទៀប​ក្រុង​កោ​សម្ពី។ ក្នុង​ទីនោះ​ឯង ព្រះ​អានន្ទ​មាន​អាយុ បាន​ហៅ​ពួក ភិក្ខុ​ថា ម្នាល​អាវុសោ​ទាំងឡាយ។ ភិក្ខុ​ទាំងនោះ​ទទួល​ស្តាប់​ព្រះ​អានន្ទ​មាន​អាយុ​ថា ករុណា អាវុសោ។ ព្រះ​អានន្ទ​មាន​អាយុ បាន​ពោល​ពាក្យ​នេះ​ថា ម្នាល​អាវុសោ​ទាំងឡាយ បព្វជិត​ណាមួយ ទោះ​ភិក្ខុ​ក្តី ភិក្ខុនី​ក្តី ព្យាករ​អរហត្ត​ក្នុង​សំណាក់​ខ្ញុំ ដោយ​មគ្គ ៤ សព្វគ្រប់ ឬដោយ​មគ្គ​ទាំង​នុ៎ះ មគ្គ​ណាមួយ តើ​មគ្គ​ទាំង ៤ ដូ​ចមេ្តច​ខ្លះ។
 ម្នាល​អាវុសោ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ចម្រើន​វិបស្សនា មាន​សមថៈ​ជា ប្រធាន កាល​ភិក្ខុ​នោះ ចម្រើន​វិបស្សនា មាន​សមថៈ​ជា​ប្រធាន មគ្គ​រមែង​កើតឡើង ភិក្ខុ នោះ ឈ្មោះថា​សេព ចម្រើន ធើ្វ​ឲ្យ​ច្រើន​នូវ​មគ្គ​នោះ កាល​ភិក្ខុ​នោះ សេព ចម្រើន ធើ្វ​ឲ្យ​ច្រើន​នូវ​មគ្គ​នោះ ភិក្ខុ​នោះ​ក៏​លះបង់​សញ្ញោជនៈ​ទាំងឡាយ អនុស័យ​ទាំងឡាយ ក៏​វិនាស។
ថយ | ទំព័រទី ១៥ | បន្ទាប់
ID: 637640327682795767
ទៅកាន់ទំព័រ៖