ព្រះត្រៃបិដក ភាគ ៧១
យុគនទ្ធវគ្គ ពលកថា
សាវត្ថីនិទាន
[៩២] ម្នាលភិក្ខុទាំងឡាយ ពលៈនេះ មាន ៥ ពលៈ ៥ តើអ្វីខ្លះ សទ្ធាពលៈ វីរិយពលៈ សតិពលៈ សមាធិពលៈ បញ្ញាពលៈ ម្នាលភិក្ខុទាំងឡាយ នេះ ពលៈ ៥។
មួយទៀត ពលៈ មាន ៦៨ គឺ សទ្ធាពលៈ ១ វីរិយពលៈ ១ សតិពលៈ ១ សមាធិពលៈ ១ បញ្ញាពលៈ ១ ហិរិពលៈ ១ ឱត្តប្បពលៈ ១ បដិសង្ខានពលៈ ១ ភាវនាពលៈ ១ អនវជ្ជពលៈ ១ សង្គាហពលៈ ១ ខន្តិពលៈ ១ បញ្ញត្តិពលៈ ១ និជ្ឈត្តិពលៈ ១ ឥស្សរិយពលៈ ១ អធិដ្ឋានពលៈ ១ សមថពលៈ ១ វិបស្សនាពលៈ ១ សេក្ខពលៈ ១០ អសេក្ខពលៈ ១០ ខីណាសវពលៈ ១០ ឥទ្ធិពលៈ ១០ តថាគតពលៈ ១០។
[៩៣] សទ្ធាពលៈ តើដូចម្តេច។ ឈ្មោះថាសទ្ធាពលៈ ព្រោះមិនញាប់ញ័រ ដោយវត្ថុមិនគួរជឿ ឈ្មោះថា សទ្ធាពលៈ ដោយអត្ថថា ទំនុកបម្រុងនូវសហជាតធម៌ទាំងឡាយ ឈ្មោះថាសទ្ធាពលៈ ដោយអត្ថថា គ្របសង្កត់នូវពួកកិលេស ឈ្មោះថាសទ្ធាពលៈ ដោយអត្ថថា ជម្រះនូវគុណ មានកិរិយាត្រាស់ដឹងជាដើម
ID: 637641146716365427
ទៅកាន់ទំព័រ៖