ព្រះត្រៃបិដក ភាគ ៧១

យុគ​នទ្ធ​វគ្គ សុញ្ញ​កថា


 [១០៤] ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀប​ក្រុង​សាវត្ថី។ គ្រានោះ ព្រះ​អានន្ទ​មាន​អាយុ ចូល​ទៅ​គាល់​ព្រះមានព្រះភាគ លុះ​ចូល​ទៅដល់​ហើយ ថ្វាយបង្គំ​ព្រះមានព្រះភាគ រួច​គង់​ក្នុង​ទី​ដ៏​សមគួរ។ លុះ​ព្រះ​អានន្ទ​មាន​អាយុ គង់​ស៊ប់​ក្នុង​ទីសម​គួរ​ហើយ បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​យ៉ាងនេះ​ថា បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន ព្រះអង្គ​តែង​ពោល​ថា លោក​សូន្យ លោក​សូន្យ បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន ដែល​ព្រះអង្គ​ពោល​ថា លោក​សូន្យ តើ​ដោយហេតុ​ដូចម្តេច។ ម្នាល​អានន្ទ ធម្មជាត​ដែល​សូន្យ ចាក​ខ្លួន ឬចា​កវត្ថុជា​របស់​ខ្លួន ព្រោះ​ហេតុ​ណា​ព្រោះហេតុនោះ ទើប​តថាគត​ពោល​ថា លោក​សូន្យ ម្នាល​អានន្ទ ចុះ​ធម្មជាត​អ្វី​ដែល​សូន្យ​ចាក​ខ្លួន ឬចា​កវត្ថុជា​របស់​ខ្លួន ម្នាល​អានន្ទ ចក្ខុ​ហ្នឹងឯង ជា​ធម្មជាត​សូន្យ​ចាក​ខ្លួន ឬចា​កវត្ថុជា​របស់​ខ្លួន រូប​សូន្យ​ចាក​ខ្លួន ឬចា​កវត្ថុជា​របស់​ខ្លួន ចក្ខុវិញ្ញាណ​សូន្យ​ចាក​ខ្លួន ឬចា​កវត្ថុជា​របស់​ខ្លួន ចក្ខុ​សម្ផ័​ស្ស សូន្យ​ចាក​ខ្លួន ឬចា​កវត្ថុជា​របស់​ខ្លួន វេទនា​ណា ជា​សុខ​ក្តី ជា​ទុក្ខ​ក្តី មិនមែន​ទុក្ខ​មិនមែន
ថយ | ទំព័រទី ២០៣ | បន្ទាប់
ID: 637641152880896738
ទៅកាន់ទំព័រ៖