ព្រះត្រៃបិដក ភាគ ៧១

បញ្ញា​វគ្គ ចរិយា​កថា


 [១៨៦] ពាក្យ​ថា ចរិយា បាន​ដល់​ចរិយា ៨ គឺ ឥរិយាបថ​ចរិយា ១ អាយតន​ចរិយា ១ សតិ​ចរិយា ១ សមាធិ​ចរិយា ១ ញាណ​ចរិយា ១ មគ្គ​ចរិយា ១ បតិ្តច​រិយា ១ លោកត្ថចរិយា ១។
 ការប្រព្រឹត្តិ​ក្នុង​ឥរិយាបថ​ទាំង ៤ ឈ្មោះថា​ឥរិយាបថ​ចរិយា។ ការប្រព្រឹត្តិ​ក្នុង​អាយតនៈ ៦ ទាំង​ខាងក្នុង និង​ខាងក្រៅ ឈ្មោះថា អាយតន​ចរិយា។ ការប្រព្រឹត្តិ​ក្នុង​សតិ​ប្ប​ដ្ឋាន ៤ ឈ្មោះថា សតិ​ចរិយា។ ការប្រព្រឹត្តិ​ក្នុង​ឈាន ៤ ឈ្មោះថា សមាធិ​ចរិយា។ ការប្រព្រឹត្តិ​ក្នុង​អរិយសច្ច ៤ ឈ្មោះថា​ញាណ​ចរិយា។ ការប្រព្រឹត្តិ​ក្នុង​អរិយសច្ច ៤ ឈ្មោះថា​មគ្គ​ចរិយា។ ការប្រព្រឹត្តិ​ក្នុង​សាមញ្ញ ៤ ឈ្មោះថា​បត្តិ​ចរិយា។ ការប្រព្រឹត្តិ​ក្នុង​ព្រះ​តថាគត​អរហន្ត​សម្មាសម្ពុទ្ធ​ទាំងឡាយ ក្នុង​ព្រះ​បច្ចេកពុទ្ធ ដោយ​ចំណែក​ខ្លះ ក្នុង​សាវ័ក​ទាំងឡាយ ដោយ​ចំណែក​ខ្លះ ឈ្មោះថា​លោកត្ថចរិយា។
ថយ | ទំព័រទី ៣០៩ | បន្ទាប់
ID: 637641207406209306
ទៅកាន់ទំព័រ៖