ព្រះត្រៃបិដក ភាគ ៧១
បញ្ញាវគ្គ បាដិហារិយកថា
[១៨៩] ម្នាលភិក្ខុទាំងឡាយ បាដិហារ្យនេះ មាន ៣។ បាដិហារិយ៍ ៣ គឺអ្វីខ្លះ គឺឥទ្ធិប្បាដិហារ្យ ១ អាទេសនាបាដិហារ្យ ១ អនុសាសនីបាដិហារ្យ ១។
[១៩០] ម្នាលភិក្ខុទាំងឡាយ ឥទ្ធិប្បាដិហារ្យ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ សំដែងនូវឫទ្ធិបានច្រើនប្រការ គឺមនុស្សម្នាក់ ធ្វើឲ្យទៅជាច្រើននាក់ក៏បាន មនុស្សច្រើននាក់ ធ្វើឲ្យទៅជាម្នាក់វិញក៏បាន ដើរទំលុះទៅកាន់ទីវាល ទីខាងក្រៅ។បេ។ ញុំាងអំណាចឲ្យប្រព្រឹត្តទៅទាំងកាយ រហូតដល់ព្រហ្មលោកក៏បាន ម្នាលភិក្ខុទាំងឡាយ នេះហៅថា ឥទ្ធិប្បាដិហារ្យ។
[១៩១] ម្នាលភិក្ខុទាំងឡាយ អាទេសនាបាដិហារ្យ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ទាយដោយនិមិត្តថា មនោរបស់អ្នក យ៉ាងនេះខ្លះ មនោរបស់អ្នក មានប្រការដូច្នេះខ្លះ ចិត្តរបស់អ្នកដូច្នេះខ្លះ បើបុគ្គលនោះទាយឲ្យច្រើន ការទាយនោះ ក៏នៅតែយ៉ាង
ID: 637641208611709460
ទៅកាន់ទំព័រ៖