ព្រះត្រៃបិដក ភាគ ៧១

បញ្ញា​វគ្គ មា​តិក​កថា


 [២០៨] ពាក្យ​ថា បុគ្គល​មិន​មាន​សេចក្តី​ស្រេកឃ្លាន រមែង​រួច បាន​ដល់​វិមោក្ខ វិជ្ជា​វិមុត្តិ អធិសីល អធិចិត្ត អធិប្បញ្ញា បស្ស​ទ្ធិ ញាណ ទស្សនៈ សុទ្ធិ នេក្ខម្មៈ និស្សរណៈ បវិវេក វោ​ស្ស​គ្គៈ ចរិយា ឈាន វិមោក្ខ ភាវនា អធិដ្ឋាន និង​ការរស់នៅ។
 ពាក្យ​ថា មិន​មាន​សេចក្តី​ស្រេកឃ្លាន គឺ មិន​មាន​សេចក្តី​ស្រេកឃ្លាន រមែង​រួចចាក​កាមច្ឆន្ទៈ ដោយ​នេក្ខម្មៈ មិន​មាន​សេចក្តី​ស្រេកឃ្លាន រមែង​រួចចាក​ព្យាបាទ ដោយ​មិន​មាន​ព្យាបាទ។បេ។ មិន​មាន​សេចក្តី​ស្រេកឃ្លាន រមែង​រួចចាក​នី​វរ​ណៈ ដោយ​បឋមជ្ឈាន។បេ។ មិន​មាន​សេចក្តី​ស្រេកឃ្លាន រមែង​រួចចាក​កិលេស​ទាំងពួង ដោយ​អរហត្តមគ្គ។
 ពាក្យ​ថា វិមោក្ខ សេចក្តី​ថា សភាវៈ​រួចចាក​កាមច្ឆន្ទៈ ដោយ​នេក្ខម្មៈ ហេតុ​នោះ ឈ្មោះថា​វិមោក្ខ សភាវៈ​រួចចាក​ព្យាបាទ ដោយ​មិន​មាន​ព្យាបាទ ហេតុ​នោះ ឈ្មោះថា​វិមោក្ខ។បេ។ សភាវៈ​រួចចាក​នី​វរ​ណៈ ដោយ​បឋមជ្ឈាន ហេតុ​នោះ ឈ្មោះថា វិមោក្ខ។បេ។ សភាវៈ​រួចចាក​កិលេស​ទាំងពួង ដោយ​អរហត្តមគ្គ ហេតុ​នោះ ឈ្មោះថា​វិមោក្ខ។
ថយ | ទំព័រទី ៣៤៥ | បន្ទាប់
ID: 637641218247459244
ទៅកាន់ទំព័រ៖