ព្រះត្រៃបិដក ភាគ ៧២

សត្វ​ទាំងឡាយ​ណា មាន​សញ្ញា និង​សត្វ​ទាំងឡាយ​ណា មិន​មាន​សញ្ញា សត្វ​ទាំងអស់​នោះ ចូរ​បាន​នូវ​ចំណែក​ផល​នៃ​បុណ្យ​ដែល​ខ្ញុំ​បាន​ធ្វើ​ហើយ សត្វ​ទាំងឡាយ​ណា បានដឹង​ច្បាស់ នូវ​បុណ្យ​ដែល​ខ្ញុំ​បាន​ធ្វើ​ហើយ​នោះ សត្វ​ទាំងនោះ (ចូរ​បាន​ទទួល) នូវ​ផល​នៃ​បុណ្យ​ដែល​ខ្ញុំ​ឲ្យហើយ ម្យ៉ាងទៀត បណ្តា​សត្វ​ទាំងនោះ សត្វ​ទាំងឡាយ​ណា មិនបាន​ដឹង សូម​ទេវតា​ទាំងឡាយ​អញ្ជើញ​ទៅ​ឲ្យ​ដំណឹង (ដល់​សត្វ​ទាំងនោះ) ផង។ សត្វ​ទាំងអស់​ណា​ក្នុង​លោក ដែល​អាស្រ័យ​អាហារ​ហើយ​រស់នៅ សត្វ​ទាំងអស់​នោះ ចូរ​បាន​នូវ​ភោជន​ជាទី​គាប់ចិត្ត តាមចិត្ត​ខ្ញុំ​ចុះ។ តថាគត​បាន​ឲ្យ​ទាន​ដោយចិត្ត តថាគត​បាន​បណ្តុះ​នូវ​សេចក្តី​ជ្រះថ្លា​ដោយចិត្ត បាន​បូជា​ចំពោះ​ព្រះសម្ពុទ្ធ​ទាំងពួង បូជា​ចំពោះ​ព្រះ​បច្ចេកពុទ្ធ​ទាំងឡាយ។ តថាគត​លះបង់​រាងកាយ​ជា​របស់​មនុស្ស​ហើយ ទៅ​កើត​ក្នុង​ឋាន​តាវត្តឹង្ស ព្រោះ​កម្ម​ដែល​តថាគត​ធ្វើល្អ​នោះ​ផង ព្រោះ​ការ​តម្កល់ទុក​ចេតនា​នោះ​ផង។ តថាគត​ស្គាល់​ច្បាស់​នូវ​ភព​ទាំងពីរ គឺ​ភព​ជា​របស់​ទេវតា ១
ថយ | ទំព័រទី ១០ | បន្ទាប់
ID: 637641334984389113
ទៅកាន់ទំព័រ៖