ព្រះត្រៃបិដក ភាគ ៧២
ប្រសិនបើយើងខ្ញុំ នឹងមិនបានញុំាងព្រះពុទ្ធ ដែលមានខ្លួនទូន្មានហើយ មានព្រះហឫទ័យខ្ជាប់ខ្ជួននោះ ឲ្យអត់ទោសទេ ដែនរបស់យើងខ្ញុំ មុខជាវិនាសថយពីថ្ងៃទី ៧ ទៅមិនខាន។ ក្សត្រិយ៍ ៤ ព្រះអង្គ ព្រះនាមសុមេខលៈ ១ កោសិយៈ ១ សិគ្គវៈ ១ សត្តកៈ ១ ជាមួយនឹងពួកសេនានោះ បានបៀតបៀនឥសីទាំងឡាយ ហើយដល់នូវសេចក្តីវិនាស។ ពួកឥសីអ្នកសង្រួម ប្រព្រឹត្តព្រហ្មចរិយធម៌ ក្រោធខឹងក្នុងកាលណា រមែងធ្វើសត្វលោក ព្រមទាំងទេវលោក ទាំងសមុទ្រ និងភ្នំឲ្យវិនាសទៅបាន។ ខ្ញុំបានប្រជុំពួកបុរសក្នុងទី ៣ ពាន់យោជន៍ បានចូលទៅគាល់ព្រះសយម្ភូ ដើម្បីនឹងសម្តែងទោស។ ពួកបុរសទាំងពួង ស្លៀកសំពត់ទទឹក មានក្បាលទទឹក ធ្វើក្រពុំម្រាមដៃ ក្រាបទៀបព្រះពុទ្ធ ហើយទូលថា បពិត្រព្រះអង្គមានព្យាយាមធំ សូមព្រះអង្គអត់ទោស (ព្រោះ) ជនសូមទោសនឹងព្រះអង្គ សូមព្រះអង្គរម្ងាប់ក្រវល់ក្រវាយ សូមព្រះអង្គកុំធ្វើដែន (របស់យើងខ្ញុំ) ឲ្យវិនាសឡើយ។
ID: 637641371451163470
ទៅកាន់ទំព័រ៖