ព្រះត្រៃបិដក ភាគ ៧២
(ប្រសិនបើព្រះអង្គមិនអនុគ្រោះទេ) ពួកបុរសទាំងអស់ ព្រមទាំងទេព្តា និងមនុស្ស ទាំងអ្នកធ្វើទាន ទាំងអ្នកថែរក្សា គេនឹងយកញញួរដែក មកទម្លាយអម្បែងក្បាលយើងខ្ញុំ សព្វៗ កាល។ (ព្រះសម្ពុទ្ធទ្រង់ត្រាស់ថា) ភ្លើងមិនឋិតនៅក្នុងទឹក ពូជមិនដុះលើថ្មភ្នំ ដង្កូវមិនឋិតនៅក្នុងឱសថ សេចក្តីក្រោធមិនកើតក្នុងព្រះពុទ្ធ។ ផែនដីមិនកម្រើក សមុទ្រសាគរប្រមាណមិនបាន អាកាសរកទីបំផុតគ្មាន យ៉ាងណាមិញ ព្រះពុទ្ធទាំងឡាយ មានព្រះហឫទ័យមិនរំជួយញាប់ញ័រ ក៏យ៉ាងនោះដែរ។ ព្រះពុទ្ធទាំងឡាយមានព្យាយាមធំ មានខ្លួនទូន្មាន ទ្រងអត់ធន់ មានតបៈ ពួកបុគ្គលអ្នកអំណត់អត់ធន់ មិនមានការលុះក្នុងអគតិ។ ព្រះបច្ចេកសម្ពុទ្ធ ទ្រង់ពោលដូច្នេះហើយ ទើបរម្ងាប់ក្រវល់ក្រវាយរបស់ខ្ញុំ ហើយហោះទៅតាមអាកាសក្នុងទីចំពោះមុខមហាជន ក្នុងកាលនោះ។ បពិត្រព្រះអង្គមានព្យាយាម ព្រោះអំពើនោះហើយ បានជាខ្ញុំព្រះអង្គ ចូលទៅកាន់ភាពជាអ្នកថោកទាប លុះកន្លងជាតិនោះមកហើយ ក៏បានចូលទៅកាន់អភយបុរី គឺព្រះនិព្វាន។
ID: 637641371740381674
ទៅកាន់ទំព័រ៖