ព្រះត្រៃបិដក ភាគ ៧២
ជារបស់មនុស្ស ១ តថាគតមិនស្គាល់គតិដទៃឡើយ នេះជាផលនៃសេចក្តីប្រាថ្នាដោយចិត្ត។ តថាគតបានជាបុគ្គលប្រសើរ ជាងទេវតាទាំងឡាយ ជាធំក្នុងពួកមនុស្ស បរិបូណ៌ដោយរូបឆោម និងលក្ខណៈ ឥតមានបុគ្គលស្មើដោយប្រាជ្ញា។ ភោជនដ៏ប្រសើរផ្សេងៗ ផង កែវច្រើនយ៉ាងផង សំពត់មានបែបផ្សេងៗ ផង ក៏ធ្លាក់ចុះចាក អាកាស មកកាន់ទីជិតតថាគតឆាប់រហ័ស។ តថាគតលាដៃក្នុងទីណា គឺផែនដី ភ្នំ អាកាស ទឹក និងព្រៃ អាហារជាទិព្វ ក៏មកដល់តថាគត (អំពីទីនោះ)។ តថាគតលាដៃក្នុងទីណា គឺ ផែនដី ភ្នំ អាកាស ទឹក និងព្រៃ កែវទាំងពួង ក៏មកដល់តថាគត (អំពីទីនោះ)។ តថាគតលាដៃក្នុងទីណា គឺផែនដី ភ្នំ អាកាស ទឹក និងព្រៃ គ្រឿងក្រអូបទាំងពួង ក៏មកដល់តថាគត (អំពីទីនោះ)។ តថាគតលាដៃក្នុងទីណា គឺផែនដី ភ្នំ អាកាស ទឹក និងព្រៃ យានទាំងពួង ក៏មកដល់តថាគត (អំពីទីនោះ)។ តថាគតលាដៃក្នុងទីណា គឺផែនដី ភ្នំ អាកាស ទឹក និងព្រៃ កម្រងផ្កាទាំងពួង ក៏មកដល់
ID: 637641335242670361
ទៅកាន់ទំព័រ៖