ព្រះត្រៃបិដក ភាគ ៧២
បពិត្រព្រះអង្គមានព្យាយាមធំ ឧបាលិដល់នូវត្រើយក្នុងវិន័យផង ឈ្លាសវៃក្នុងសមថៈផង តែងថ្វាយបង្គំនូវព្រះបាទារបស់ព្រះសាស្តា។ ខ្ញុំព្រះអង្គនោះ នឹងត្រាច់ទៅអំពីស្រុកមួយ ទៅកាន់ស្រុកមួយ អំពីបុរីមួយទៅកាន់បុរីមួយ ហើយនមស្ការនូវព្រះសម្ពុទ្ធផង នូវភាពនៃធម៌ជាធម៌ដ៏ល្អផង។ ខ្ញុំព្រះអង្គដុតកិលេសទាំងឡាយហើយ ដកចោលនូវភពទាំងអស់ហើយ អាសវៈទាំងពួងអស់រលីងហើយ ឥឡូវនេះ ភពថ្មី មិនមានទេ។ ឱ ! ដំណើរដែលខ្ញុំមក ក្នុងសំណាក់របស់ព្រះពុទ្ធដ៏ប្រសើរ (នេះ) ជាដំណើរមកដោយល្អ វិជ្ជាទាំង ៣ ខ្ញុំព្រះអង្គបានសម្រេចហើយ សាសនារបស់ព្រះសម្ពុទ្ធ ខ្ញុំព្រះអង្គក៏បានប្រតិបត្តិហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះសម្ពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះឧបាលិត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ឧបាលិត្ថេរាបទាន។
ID: 637641372705225261
ទៅកាន់ទំព័រ៖