ព្រះត្រៃបិដក ភាគ ៧២

អញ្ញា​កោ​ណ្ឌញ្ញ​ត្ថេ​រាប​ទាន ទី៩


 [៩] ខ្ញុំ​បានឃើញ​ជាដំបូង នូវ​ព្រះសម្ពុទ្ធ​ព្រះ​នាម​បទុមុ​ត្ត​រៈ ព្រះអង្គ​ជា​ច្បង​ក្នុង​លោក ជា​អ្នកដឹកនាំ​សត្វលោក ទ្រង់​ដល់​នូវ​ពុទ្ធភូមិ។ ពួក​យក្ស​ទាំងអស់​មក​ជួបជុំគ្នា ចោមរោម​ធ្វើ​អញ្ជលី ថ្វាយបង្គំ​ព្រះសម្ពុទ្ធ ទៀប​គល់​នៃ​ពោធិព្រឹក្ស។ ពួក​ទេវតា​ទាំងអស់​នោះ មានចិត្ត​ត្រេកអរ សញ្ចរ​ទៅ​ឰដ៏​អាកាស (ពោល​ថា) ព្រះពុទ្ធអង្គ​នេះ ទ្រង់​បាន​ដល់​ដោយលំដាប់ ទ្រង់​កម្ចាត់បង់​ងងឹត ដែល​ជា​ធម៌​ធ្វើឲ្យ​ខ្វាក់។ ពួក​ទេវតា​ទាំងអស់​នោះ មាន​សេចក្តី​រីករាយ​ប្រព្រឹត្តទៅ​ខាងមុខ សំឡេង​កងរំពង​ដ៏​ខ្លាំង ប្រព្រឹត្តទៅ​ថា យើង​ទាំងឡាយ​នឹង​ដុត​បំផ្លាញ​នូវ​ពួក​កិលេស ក្នុង​សាសនា​របស់​ព្រះសម្មាសម្ពុទ្ធ។ លុះ​ខ្ញុំ​ដឹង​ពាក្យ​របស់​ទេវតា​ទាំងឡាយ ដែល​ពោល​ដោយ​វាចា ហើយក៏​ត្រេកអរ បាន​ថ្វាយ​ចង្ហាន់​ជាដំបូង ដោយចិត្ត​ដែល​ត្រេកអរ។ ព្រះ​សាស្តា ព្រះអង្គ​ប្រសើរ​ក្នុង​លោក ទ្រង់​ជ្រាប​បំណង​របស់ខ្ញុំ ទ្រង់​គង់​ក្នុង​កណ្តាល​នៃ​ពួក​ទេវ​បរិស័ទ ហើយ​ត្រាស់​គាថា​ទាំងនេះ​ថា
ថយ | ទំព័រទី ១១១ | បន្ទាប់
ID: 637641373018067168
ទៅកាន់ទំព័រ៖