ព្រះត្រៃបិដក ភាគ ៧២
ខ្ញុំបួសតាមព្រះពោធិសត្វ ដែលចេញទៅទ្រង់ព្រះផ្នួសហើយ បានធ្វើសេចក្តីព្យាយាមដោយប្រពៃ ខ្ញុំចូលទៅកាន់ផ្នួស ដើម្បីប្រយោជន៍ដុតបំផ្លាញនូវកិលេសទាំងឡាយ។ ព្រះសព្វញ្ញុពុទ្ធ លុះបានត្រាស់ដឹងក្នុងលោក ព្រមទាំងទេវលោកហើយ ទ្រង់យកសច្ចៈនេះទួងស្គរ គឺអមតនិព្វាន ក្នុងព្រៃធំដល់ខ្ញុំ។ ឥឡូវនេះ ខ្ញុំនោះបានដល់នូវអមតនិព្វាន ជាសន្តិបទដ៏ប្រសើរ ជាអ្នកមិនមានអាសវៈ ព្រោះកំណត់ដឹងនូវអាសវៈទាំងពួង។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះអញ្ញាកោណ្ឌញ្ញត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ អញ្ញាកោណ្ឌញ្ញត្ថេរាបទាន។
ID: 637641373608223269
ទៅកាន់ទំព័រ៖