ព្រះត្រៃបិដក ភាគ ៧២

បិ​ណ្ឌោ​លភារ​ទ្វា​ជត្ថេ​រាប​ទាន ទី១០


 [១០] កាលនោះ ព្រះ​ជិនស្រី​ព្រះ​នាម​បទុមុ​ត្ត​រៈ ជា​ព្រះសយម្ភូ ជា​អគ្គបុគ្គល ស្តេច​គង់នៅ​នា​ភ្នំ​ចិត្ត​កូដ ដែល​នៅ​ពី​ខាងមុខ​នៃ​ព្រៃ​ហិមពាន្ត។ ខ្ញុំ​កើតជា​ស្តេចម្រឹគ (រាជសីហ៍) មាន​ជើង ៤ មាន​សភាព​មិន​ចេះ​ខ្លាច បាន​នៅ​នា​ភ្នំ​ចិត្ត​កូដ​នោះ ដែល​ពួក​ជន​ជាច្រើន បានឮ​សម្លេង​នោះ​ហើយ រមែង​តក់ស្លុត។ ខ្ញុំ​កាន់​ផ្កាឈូក​ដែល​រីក​ល្អ ចូល​ទៅ​រក​ព្រះសម្ពុទ្ធ ព្រះអង្គ​ប្រសើរ​ជាង​នរៈ ហើយ​បង្អោន​ចូល​ទៅ​បូជា ចំពោះ​ព្រះសម្ពុទ្ធ ដែល​ទ្រង់​ចេញ​អំពី​សមាធិ។ គ្រានោះ ខ្ញុំ​នមស្ការ​ព្រះសម្ពុទ្ធ​ដ៏​ប្រសើរ ព្រះអង្គ​ខ្ពង់ខ្ពស់​ជាង​នរៈ ញុំាង​ចិត្ត​របស់​ខ្លួន​ឲ្យ​ជ្រះថ្លា ហើយ​បន្លឺ​ឡើង​នូវ​សីហនាទ ក្នុង​ទិស​ទាំង ៤។ ព្រះសម្ពុទ្ធ​ព្រះ​នាម​បទុមុ​ត្ត​រៈ ព្រះអង្គ​ជ្រាប​ច្បាស់​នូវ​ត្រៃលោក ព្រះអង្គ​គួរ​ទទួល​នូវ​គ្រឿងបូជា ទ្រង់​គង់​លើ​អាសនៈ​របស់​ព្រះអង្គ ហើយ​ត្រាស់​គាថា​ទាំងឡាយ​នេះ។
ថយ | ទំព័រទី ១១៤ | បន្ទាប់
ID: 637641373882442157
ទៅកាន់ទំព័រ៖