ព្រះត្រៃបិដក ភាគ ៧២

កាល​សាសនា ដែល​ព្រះ​សាស្តា​ព្រះនាម​គោតម ទ្រង់​ប្រកាស​ហើយ ស្តេច​ចក្រពត្តិ​នោះ នឹង​កើតជា​ព្រាហ្មណ៍ នឹង​ចេញ​ចាក​ភាព​ព្រាហ្មណ៍ ហើយ​ទៅ​បួស​ក្នុងខណៈនោះ។ កុលបុត្រ​នោះ មានចិត្ត​បញ្ជូន​ទៅកាន់​ព្យាយាម មានចិត្ត​ស្ងប់ មិន​មាន​ឧប​ធិ​ក្កិ​លេស កំណត់​ដឹង​នូវ​អាសវៈ​ទាំងពួង ជា​អ្នក​មិន​មាន​អាសវៈ នឹង​បរិនិព្វាន។ កុលបុត្រ​នោះ កំណត់​ដឹង​នូវ​អាសវៈ​ទាំងពួង ជា​អ្នក​មិន​មាន​អាសវៈ នឹង​បរិនិព្វាន​ក្នុង​សេនាសនៈ​ដ៏​ស្ងាត់ ដែល​ប្រាសចាក​ជន ដ៏​កុះករ​ដោយ​ម្រឹគ​សាហាវ។
 បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​បិ​ណ្ឌោ​លភារ​ទ្វា​ជត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បិ​ណ្ឌោ​លភារ​ទ្វា​ជត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១១៦ | បន្ទាប់
ID: 637641374528692690
ទៅកាន់ទំព័រ៖