ព្រះត្រៃបិដក ភាគ ៧២

ក្នុង​កប្ប​ទី ៥៨ បុគ្គល​នោះ នឹង​បាន​ជា​ស្តេច​ចក្រពត្តិ​ព្រះនាម​តា​រណៈ (ជា​ឥស្សរៈ​លើ​ផែនដី) មាន​សមុទ្រ​ទាំង ៤ ជាទីបំផុត ទ្រង់​ឈ្នះ​សង្រ្គាម។ ក្នុង​កប្ប​ទី ៥៧ នឹង​បាន​ជា​ស្តេច ព្រះ​នាម​ចម្ព​កៈ មាន​កម្លាំង​ច្រើន រុងរឿង​ដូច​ព្រះអាទិត្យ​កំពុង​រះ។ ក្នុង​កប្ប​ទីមួយ​សែន ព្រះ​សាស្តា ព្រះនាម​គោតម កើត​ក្នុង​ឱក្កា​កត្រកូល នឹង​ត្រាស់​ដឹង​ក្នុង​លោក។ ស្តេច​ចម្ព​កៈ (នោះ) ច្យុត​ចាក​ទេវលោក មកកាន់​អត្តភាព​ជា​មនុស្ស នឹង​កើតជា​ព្រាហ្មណ៍​ឈ្មោះ​រេ​វតៈ។ រេ​វត​កុមារ​នោះ ត្រូវ​កុសល​មូល​ដាស់តឿន នឹង​ចេញ​ចាក​ផ្ទះ​ទៅ​បួស​ក្នុង​សាសនា​នៃ​ព្រះមានព្រះភាគ ព្រះនាម​គោតម។ រេ​វត​ភិក្ខុ​នោះ លុះ​បួស​រួចហើយ ក្នុង​កាល​ជា​ខាងក្រោយ ប្រកប​សេចក្តី​ព្យាយាម ខំ​ចម្រើន​វិបស្សនា កំណត់​ដឹង​អាសវៈ​ទាំងពួង ជា​អ្នក​មិន​មាន​អាសវៈ នឹង​បរិនិព្វាន។
ថយ | ទំព័រទី ១១៨ | បន្ទាប់
ID: 637641375065098297
ទៅកាន់ទំព័រ៖