ព្រះត្រៃបិដក ភាគ ៧២
តថាគត (អំពីទីនោះ)។ តថាគតលាដៃក្នុងទីណា គឺផែនដី ភ្នំ អាកាស ទឹក និងព្រៃ គ្រឿងអលង្ការទាំងឡាយ ក៏មកដល់តថាគត (អំពីទីនោះ)។ តថាគតលាដៃក្នុងទីណា គឺផែនដី ភ្នំ អាកាស ទឹក និងព្រៃ ស្រ្តីកញ្ញាទាំងអស់ ក៏មកដល់តថាគត (អំពីទីនោះ)។ តថាគតលាដៃក្នុងទីណា គឺ ផែនដី ភ្នំ អាកាស ទឹក និងព្រៃ ទឹកឃ្មុំ និងស្ករ ក៏មកដល់តថាគត (អំពីទីនោះ)។ តថាគតលាដៃក្នុងទីណា គឺផែនដី ភ្នំ អាកាស ទឹក និងព្រៃ គ្រឿងបង្អែមគ្រប់យ៉ាង ក៏មកដល់តថាគត (អំពីទីនោះ)។ ដើម្បីដល់នូវសម្ពោធិញ្ញាណដ៏ប្រសើរ តថាគតឲ្យនូវទានដ៏ប្រសើរនោះ ដល់ជនអ្នកឥតទ្រព្យ (ជនអ្នកដំណើរ) យាចក និងអ្នកដើរតាមផ្លូវ។ តថាគតញុំាងភ្នំថ្មឲ្យលាន់ឮ ញុំាងភ្នំដ៏ក្រាស់ឲ្យឮខ្ទរខ្ទារ ញុំាងលោក ព្រមទាំងទេវតាឲ្យរីករាយ ទើបបានជាព្រះពុទ្ធក្នុងលោក។ ទីបំផុតនៃសត្វ កាលទៅកាន់ទិសទាំង ១០ ក្នុងលោក មិនមានឡើយ ចំណែកខាងពុទ្ធក្ខេត្ត ក្នុងចំណែកនៃទិសនោះ គេមិនអាចរាប់បាន។
ID: 637641335449703262
ទៅកាន់ទំព័រ៖