ព្រះត្រៃបិដក ភាគ ៧២
អានន្ទត្ថេរាបទាន ទី១២
[១២] ព្រះមហាមុនី ព្រះនាមបទុមុត្តរៈ កាលស្តេចចេញអំពីទ្វារអារាម ហើយបង្អុរភ្លៀងគឺអមតៈ ញុំាងមហាជនឲ្យរលត់ទុក្ខ។ ពួកអ្នកប្រាជ្ញមួយសែននាក់ បានអភិញ្ញា ៦ ជាអ្នកមានឫទ្ធិធំ តែងហែហមព្រះសម្ពុទ្ធ ដូចស្រមោលអន្ទោលតាមប្រាណ។ (លំដាប់នោះ) ខ្ញុំជិះលើកដំរី បានឃើញស្វេតច្ឆត្រ ដ៏ឧត្តមប្រសើរ មានសភាពសមរម្យ ដោយសរសៃសូត្រ ខ្ញុំក៏មានបីតិកើតឡើង។ ខ្ញុំចុះអំពីកដំរី ចូលទៅគាល់ព្រះនរាសភសម្ពុទ្ធ ខ្ញុំយកឆត្ររបស់ខ្ញុំ ជាវិការៈនៃកែវ បាំងថ្វាយព្រះសម្ពុទ្ធដ៏ប្រសើរ។ ព្រះបទុមុត្តរៈ ព្រះអង្គស្វែងរកគុណដ៏ធំ ទ្រង់ជ្រាបបំណងរបស់ខ្ញុំ ហើយទ្រង់បញ្ឈប់កថានោះ ទើបត្រាស់គាថាទាំងឡាយនេះថា
កុលបុត្រណា បានបាំងឆត្រ ដ៏ស្អិតស្អាងដោយគ្រឿងអលង្ការជាវិការៈនៃមាស តថាគតនឹងសម្តែងសរសើរកុលបុត្តនោះ អ្នកទាំងឡាយ ចូរស្តាប់តថាគតសម្តែងចុះ។
ID: 637641375664317080
ទៅកាន់ទំព័រ៖