ព្រះត្រៃបិដក ភាគ ៧២

អានន្ទ​នោះ នឹង​ផ្គង​ព្យាយាម មានចិត្ត​បញ្ជូន​ទៅកាន់​សមាធិ មានចិត្ត​ស្ងប់ មិន​មាន​ឧប​ធិ​ក្កិ​លេស កំណត់​ដឹង​អាសវៈ​ទាំងពួង ជា​អ្នក​មិន​មាន​អាសវៈ នឹង​បរិនិព្វាន។
 ហត្ថិ​នាគ​មា​តង្គៈ​ទាំងឡាយ មាន​អាយុ ៦០ ទើប​ថយកម្លាំង នៅក្នុង​ព្រៃ ចុះប្រេង​ដោយ​អាការ ៣ ប្រការ មា​នភ្លុ​កង​ដូច​ចន្ទោល មាន​ភ្លៅ​ដ៏​មាំមួន។ ហត្ថិ​នាគ​ទាំងអស់​នោះ មាន​ច្រើន​សែន ជា​សត្វ​បណ្ឌិត​មាន​ឫទ្ធិ​ច្រើន ក៏​មិន​ហ៊ាន​មើលងាយ​ព្រះពុទ្ធ​នាគ។ ខ្ញុំ​នឹង​នមស្ការ​ព្រះពុទ្ធ​នាគ ក្នុង​បឋមយាម មជ្ឈិមយាម និង​បច្ឆិមយាម ខ្ញុំ​មានចិត្ត​ជ្រះថ្លា មានចិត្ត​រីករាយ បម្រើ​ព្រះពុទ្ធ​ដ៏​ប្រសើរ។ ខ្ញុំ​មាន​ព្យាយាម មាន​ប្រាជ្ញា​ចាស់ មានសតិ និង​សម្បជញ្ញៈ ដល់​នូវ​សោតាបត្តិផល វាងវៃ​ក្នុង​សេក្ខភូមិ​ទាំងឡាយ។ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​សន្សំ​អំពើ​ជាកុសល ក្នុង​កប្ប​ទីមួយ​សែន អំពី​ភទ្ទកប្ប​នេះ ទើប​ខ្ញុំ​បាន​ដល់​នូវ​ឧបដ្ឋាក​ភូមិ​នោះ ហើយ​ជំនឿ (របស់ខ្ញុំ) ក៏​តាំងនៅ​ស៊ប់សួន ជា​ជំនឿ​មានផល​ច្រើន។
ថយ | ទំព័រទី ១២២ | បន្ទាប់
ID: 637641376266661279
ទៅកាន់ទំព័រ៖