ព្រះត្រៃបិដក ភាគ ៧២

ឱ ! ដំណើរ​ដែល​ខ្ញុំ​មក ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​ដ៏​ប្រសើរ ជា​ដំណើរ​មក​ប្រពៃ​ហើយ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ​ដោយលំដាប់ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​អា​នន្ទ​ត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ អា​នន្ទ​ត្ថេ​រាប​ទាន។


ឧទ្ទាន


រឿង​ព្រះពុទ្ធ ១ ព្រះ​បច្ចេក​សម្ពុទ្ធ ១ ព្រះ​សារីបុត្ត ១ កោលិត​គឺ​ព្រះ​មោគ្គល្លាន ១ ព្រះ​កស្សប ១ ព្រះ​អនុ​រុទ្ធ ១ ព្រះ​បុ​ណ្ណ​ត្ថេ​រ ១ ព្រះ​ឧបាលិ ១ ព្រះ​កោណ្ឌញ្ញៈ ១ ព្រះ​បិ​ណ្ឌោ​លភារ​ទ្វារ​ជៈ ១ ព្រះ​រេ​វតៈ ១ ព្រះ​អានន្ទ​ជា​បណ្ឌិត ១ ឯគាថា ៦៥០ សុទ្ធតែ​ជា​គាថា​ពេញលេញ​ទាំងអស់។

ចប់ អបទាន ពុទ្ធ​វគ្គ ទី១។

ថយ | ទំព័រទី ១២៣ | បន្ទាប់
ID: 637641376706504508
ទៅកាន់ទំព័រ៖