ព្រះត្រៃបិដក ភាគ ៧២

យាន​ដំរី យាន​សេះ និង​យាន​ជា​ទិព្វ កើតឡើង​សម្រាប់​ខ្ញុំ ប្រាសាទ និង​សិវិកា (អង្រឹង) កើត​តាម​សេចក្តី​ប្រាថ្នា​ខ្ញុំ។ បល្ល័ង្ក​ជា​វិការៈ​នៃ​កែវមណី បល្ល័ង្ក​ឯទៀត​ជាច្រើន ជា​វិការៈ​នៃ​ឈើ បល្ល័ង្ក​ទាំងអស់​នោះ កើតឡើង​សម្រាប់​ខ្ញុំ នេះ​ជា​ផល​នៃ​សីហាសនៈ។ ខ្ញុំ​តែង​ពាក់​ទ្រនាប់ជើង ជា​វិការៈ​នៃ​មាស ជា​វិការៈ​នៃ​វត្ថុ​គាប់ចិត្ត ជា​វិការៈ​នៃ​កែវផលិក និង​ជា​វិការៈ​នៃ​កែវ​ពៃទូរ្យ នេះ​ជា​ផល​នៃ​តាំង​រងព្រះបាទ។ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ធ្វើ​បុញ្ញកម្ម ក្នុង​កប្ប​ទី ៩៤ អំពី​ភទ្ទកប្ប​នេះ ក្នុង​កាលនោះ ខ្ញុំ​មិន​ស្គាល់​ទុគ្គតិ​ឡើយ នេះ​ជា​ផល​នៃ​បុញ្ញកម្ម​នោះ។ ក្នុង​កប្ប​ទី ៧៣ អំពី​ភទ្ទកប្ប​នេះ ខ្ញុំ​បាន​កើតជា​ជន​ឈ្មោះ​ឥន្ទៈ ៣ ដង ក្នុង​កប្ប​ទី ៧២ អំពី​ភទ្ទកប្ប​នេះ ខ្ញុំ​បាន​កើតជា​ជន​ឈ្មោះ​សុ​មនៈ ៣ ដង ក្នុង​កប្ប​ទី ៧០ អំពី​ភទ្ទកប្ប​នេះ ខ្ញុំ​បាន​កើតជា​ជន​ឈ្មោះ​វរុណៈ ៣ ដង ដែល​ជា​ស្តេច​ធំ ក្នុង​ទ្វីប​ទាំង ៤ បរិបូណ៌​ដោយ​កែវ ៧ ប្រការ។
ថយ | ទំព័រទី ១២៥ | បន្ទាប់
ID: 637641377398848346
ទៅកាន់ទំព័រ៖