ព្រះត្រៃបិដក ភាគ ៧២

ខ្ញុំ​តប​ថា អ្នក​ទាំងឡាយ ចូរ​ឲ្យ​សសរ ១ ដែល​ខ្វះ​មក​ខ្ញុំ​ចុះ ខ្ញុំ​នឹង​ថ្វាយ​ចំពោះ​ព្រះ​សាស្តា ខ្ញុំ​នឹង​នាំ​សសរ​មក សូម​ពួក​ឧបាសក​ទាំងនោះ កុំ​មាន​សេចក្តី​ខ្វល់ខ្វាយ​ឡើយ។ ពួក​ឧបាសក​ទាំងនោះ មានចិត្ត​ជ្រះថ្លា​ត្រេកអរ​ហើយ នាំ​សសរ​របស់ខ្ញុំ​ទៅ លុះ​ត្រឡប់​អំពី​ទីនោះ​វិញ ក៏​មកកាន់​ផ្ទះ​រៀងខ្លួន។ ក្នុង​កាលនោះ កាល​ពួក​គណៈ ដែល​ទើបនឹង​ទៅ​មិនទាន់​យូរប៉ុន្មាន ខ្ញុំ​បាន​ថ្វាយ​សសរ ខ្ញុំ​មានចិត្ត​ត្រេកអរ​ហើយ បាន​លើក​សសរ​ជាដំបូង។ ដោយចិត្ត​ជ្រះថ្លា​នោះ ខ្ញុំ​ចូល​ទៅកាន់​វិមាន មាន​កំពស់ ៧ ជាន់ ដែល​ផុះ​ឡើង​សម្រាប់​ខ្ញុំ។ ក្នុង​កប្ប​ទី ៥៥ ខ្ញុំ​កើតជា​ស្តេច ឈ្មោះ​យសោ​ធរៈ កាលបើ​ស្គរ​ដែលគេ​កំពុង​ប្រគំ ខ្ញុំ​ក៏​ឲ្យ​គេ​បម្រើ​សព្វៗ កាល។ លំនៅ​របស់ខ្ញុំ​ក្នុង​ទីនោះ មាន​កំពស់ ៧ ជាន់ ប្រកបដោយ​ផ្ទះ​មាន​កំពូល​ដ៏​ប្រសើរ មាន​សសរ​តែមួយ ជាទី​រីករាយ​នៃ​ចិត្ត។
ថយ | ទំព័រទី ១២៧ | បន្ទាប់
ID: 637641378012911140
ទៅកាន់ទំព័រ៖