ព្រះត្រៃបិដក ភាគ ៧២
ក្នុងកប្បទី ២១ ខ្ញុំកើតជាក្សត្រិយ៍ឈ្មោះឧទេនៈ លំនៅរបស់ខ្ញុំក្នុងទីនោះ មានជាន់ ៧ ដែលគេតាក់តែងល្អហើយ។ ខ្ញុំកើតក្នុងកំណើតណាៗ ទោះជាទេវតា ឬជាមនុស្ស ខ្ញុំតែងទទួលសេចក្តីសុខគ្រប់ប្រការ នេះជាផលនៃសសរមួយ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយសសរ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសសរមួយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះឯកត្ថម្ភិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ឯកត្ថម្ភិកត្ថេរាបទាន។
ID: 637641378309785909
ទៅកាន់ទំព័រ៖