ព្រះត្រៃបិដក ភាគ ៧២

ពន្លឺ​ជា​គ្រឿង​នាំទៅ​នូវ​រស្មី​ទាំងគូ ប្រាកដហើយ​ដល់​តថាគត ពន្លឺ​គឺ​បណ្តាញ​នៃ​រស្មី​ដ៏​ធំ​ទូលាយ ក៏​កើតឡើង​ក្នុង​ចន្លោះ​នៃ​លោកធាតុ​នេះ។ ចូរ​ពួក​ជន​ទាំងអស់​នេះ ក្នុង​លោកធាតុ ឃើញ​នូវ​តថាគត​ចុះ ចូរ​ពួក​ជន​គ្រប់គ្នា​មានចិត្តល្អ​ចុះ ចូរ​ពួក​ជន​រាល់រូប ប្រព្រឹត្ត​តាម​តថាគត​ចុះ។ តថាគត​ទួងស្គរ គឺ​ព្រះនិព្វាន​ឈ្មោះ​អមតៈ ដោយ​ពាក្យ​ដ៏​ពីរោះ​ប្រសើរ​ក្រៃលែង ចូរ​ពួក​ជន​គ្រប់គ្នា ក្នុង​លោកធាតុ​នេះ ស្តាប់​នូវ​សំឡេង​ដ៏​ពីរោះ​ចុះ។ កាលបើ​តថាគត​បង្អុរ​ចុះ​ដោយ​ទឹកភ្លៀង​គឺ​ធម៌ ចូរ​ពួក​ជន​គ្រប់គ្នា ជា​អ្នក​មិន​មាន​អាសវៈ​ចុះ បណ្តា​សត្វ​ទាំងនោះ ពួក​សត្វ​ណា មាននិស្ស័យ​ជាន់ក្រោម ចូរ​ពួក​សត្វ​ទាំងនោះ​បាន​ជា​សោតាបន្ន​បុគ្គល​ចុះ។ ព្រោះ​តថាគត ឲ្យ​ទាន​ដែល​គួរឲ្យ បាន​បំពេញ​សីល ឥតមាន​សេសសល់ ដល់​នូវ​នេ​ក្ខម្ម​បារមី ទើបបាន​នូវ​សម្ពោធិញ្ញាណ​ដ៏​ឧត្តម។ ព្រោះ​តថាគត​បាន​ប្រឹក្សា​នឹង​ពួក​បណ្ឌិត ហើយ​ធ្វើ​នូវ​វីរិយ​បារមី​ឲ្យ​ខ្ពង់ខ្ពស់​ដល់​នូវ​ខន្តិ​បារមី ទើបបាន​នូវ​សម្ពោធិញ្ញាណ​ដ៏​ឧត្តម។
ថយ | ទំព័រទី ១៣ | បន្ទាប់
ID: 637641335646576675
ទៅកាន់ទំព័រ៖