ព្រះត្រៃបិដក ភាគ ៧២
តាបសនេះ នឹងសោយទេវរាជ្យ អស់ ២៥ កប្ប មួយទៀត នឹងបានជាស្តេចចក្រពត្តិ អស់ ៣៤ ដង។ តាបសនេះ បើអន្ទោលទៅកាន់កំណើតណាៗ ទោះជាទេវតា ឬជាមនុស្ស ផ្កាឈូក នឹងបាំងតាបសនោះ ដែលកំពុងឋិតនៅក្នុងទីវាល។ កន្លងទៅមួយសែនកប្ប ព្រះបរមសាស្តា ព្រះនាមគោតម ទ្រង់កើតក្នុងឱក្កាកត្រកូល នឹងត្រាស់ដឹងក្នុងលោក។ លុះដល់សាសនា ដែលព្រះពុទ្ធព្រះនាមគោតម ទ្រង់ប្រកាសហើយ តាបសនោះ នឹងបាននូវអត្តភាពជាមនុស្ស ជាអ្នកប្រសើរក្នុងកាយដ៏សម្រេចដោយចិត្ត។ មានបងប្អូនពីរនាក់ ឈ្មោះបន្ថកៈដូចគ្នា ទាំងពីរនាក់ នឹងបានទទួលនូវប្រយោជន៍ដ៏ឧត្តម ហើយធ្វើពុទ្ធសាសនាឲ្យរុងរឿង។
ខ្ញុំមានអាយុ ១៨ ឆ្នាំ បានចូលទៅកាន់ផ្នួស តែខ្ញុំមិនសម្រេចគុណវិសេស ក្នុងសាសនាព្រះពុទ្ធជាសក្យបុត្រទេ។ គតិរបស់ខ្ញុំយឺត (ព្រោះ) ខ្ញុំបានមើលងាយគេ ក្នុងកាលមុន
ID: 637641379955254558
ទៅកាន់ទំព័រ៖