ព្រះត្រៃបិដក ភាគ ៧២
ប្រកបតាទិគុណ។ ព្រះមហាមុនី ជាធំជាងសត្វជើងពីរ ព្រះអង្គប្រសើរជាងនរៈ មានពួកព្រះខីណាស្រពមួយពាន់អង្គចោមរោម ស្តេចចូលទៅកាន់គន្ធកុដិ។ ព្រះសាស្តាជាទេវតាប្រសើរជាងទេវតា ព្រះអង្គប្រសើរជាងនរៈ ទ្រង់ញុំាងគន្ធកុដិឲ្យរុងរឿង ឋិតនៅក្នុងកណ្តាលភិក្ខុសង្ឃ ហើយសម្តែងនូវគាថាទាំងឡាយនេះថា
ទីសេយ្យាសន៍នេះ ដែលបុគ្គលណា ធ្វើឲ្យរុងរឿងហើយ ដូចកញ្ចក់ដែលគេក្រាលដោយល្អល្អះ តថាគតនឹងសម្តែងសរសើរបុគ្គលនោះ អ្នកទាំងឡាយ ចូរស្តាប់តថាគតសម្តែងចុះ។ ប្រាសាទណាមួយ ជាទីស្រឡាញ់ពេញចិត្ត ប្រាសាទទាំងនោះ សុទ្ធតែជាវិការៈនៃមាស ទាំងជាវិការៈនៃកែវពៃទូរ្យ នឹងកើតឡើងសម្រាប់បុគ្គលនេះ។ បុគ្គលនោះនឹងសោយរាជ្យជាធំជាងទេវតា អស់ ៦៤ ដង ក្នុងជាតិជាលំដាប់មក នឹងបានជាស្តេចចក្រពត្តិអស់មួយពាន់ដង ក្នុងកប្បទី ២១ នឹងបានជាស្តេចចក្រពត្តិ ព្រះនាមវិមលៈ។
ID: 637641381432285820
ទៅកាន់ទំព័រ៖