ព្រះត្រៃបិដក ភាគ ៧២

ជា​ឥស្សរៈ​លើ​ផែនដី មាន​សមុទ្រ​ទាំង ៤ ព័ទ្ធជុំវិញ ជា​ស្តេច​ឈ្នះ​សង្រ្គាម។ ទីក្រុង (របស់​ព្រះបាទ​វិ​មលៈ​នោះ) ឈ្មោះ​រេណុ​វតី ដែលគេ​ស្ថាបនា​ដោយ​ឥដ្ឋ មា​នប​ណ្តាយ ៣០០ យោជន៍ ប្រកបដោយ​ជ្រុង ៤។ ប្រាសាទ​ឈ្មោះ​សុ​ទស្សនៈ ប្រកបដោយ​ផ្ទះ​កំពូល​ដ៏​ប្រសើរ ស្អិតស្អាង​ដោយ​កែវ ៧ ប្រការ ដែល​វិស្វករ​បាន​សាង​ថ្វាយ។ ទីក្រុង​នោះ ស្ងប់ស្ងាត់​ចាក​សម្លេង​ទាំង ១០ ដ៏​ដេរដាស​ដោយ​ពួក​វិជ្ជាធរ ដូចជា​ទីក្រុង​ឈ្មោះ​សុ​ទស្សនៈ របស់​ទេវតា​ទាំងឡាយ​ដែរ។ កាល​ព្រះអាទិត្យ​រះ​ឡើង ពន្លឺ​របស់​ក្រុង​នោះ នឹង​រុងរឿង​ជានិច្ច​ដោយ​ជុំវិញ អស់​ចម្ងាយ ៨ យោជន៍។ ក្នុង​កប្ប​ទីមួយ​សែន ព្រះ​សាស្តា ព្រះនាម​គោតម កើត​ក្នុង​ឱក្កា​កត្រកូល នឹង​ត្រាស់​ដឹង​ក្នុង​លោក។ កុលបុត្រ​នោះ នឹង​ច្យុត​ចាក​ឋាន​តុសិត​នោះ​មកវិញ ត្រូវ​កុសល​មូល​ដាស់តឿន បាន​មក​កើតជា​ព្រះរាជ​ឱរស​របស់​ព្រះមានព្រះភាគ ព្រះនាម​គោតម។
ថយ | ទំព័រទី ១៣៨ | បន្ទាប់
ID: 637641381645723372
ទៅកាន់ទំព័រ៖