ព្រះត្រៃបិដក ភាគ ៧២

កុលបុត្រ​នោះ ប្រសិនបើ​នៅ​គ្រប់គ្រង​ផ្ទះ នឹង​បាន​ជា​ស្តេច​ចក្រពត្តិ តែ​មិន​មានហេតុ​ដែល​ឲ្យ​កុលបុត្ត​ជាតា​ទិ​បុគ្គល​នុ៎ះ បាន​ដល់​នូវ​សេចក្តី​ត្រេកអរ​ក្នុង​ផ្ទះ​ឡើយ កុលបុត្រ​នោះ​នឹង​ចេញ​ចាក​ផ្ទះ​ទៅ​បួស ជា​អ្នកមាន​វត្ត​ល្អ នឹង​បាន​ជា​ព្រះអរហន្ត ឈ្មោះ​រាហុល។
 ព្រះ​មហាមុនី ព្រះអង្គ​មាន​ប្រាជ្ញា​ចាស់ បរិបូណ៌​ដោយ​សីល ទ្រង់​រក្សា​ខ្ញុំ ថែទាំ​ខ្ញុំ ដូចជា​មេ​បក្សី​ត្រដេវវិច​រក្សា​ស៊ុត ពុំ​នោះ​សោត ដូចជា​មេ​ចាមរី​រក្សា​រោម។ ខ្ញុំ​បានដឹង​ធម៌​របស់​ព្រះ​គោតមសម្ពុទ្ធ​នោះ ត្រេកអរ​ក្នុង​សាសនា ហើយ​កំណត់​ដឹង​នូវ​អាសវៈ​ទាំងពួង ជា​អ្នក​មិន​មាន​អាសវៈ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះសម្ពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​រា​ហុល​ត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ រា​ហុល​ត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១៣៩ | បន្ទាប់
ID: 637641382024317099
ទៅកាន់ទំព័រ៖