ព្រះត្រៃបិដក ភាគ ៧២
ព្រះសម្ពុទ្ធទាំងឡាយ ទ្រង់ត្រាស់ហៅបណ្ឌិតណា ជាអ្នកមានប្រាជ្ញាដូចផែនដី មានប្រាជ្ញាល្អ ថាជាអ្នកមានប្រាជ្ញាល្អ បណ្ឌិតនោះ នឹងកើតក្នុងឱក្កាកត្រកូល ក្នុងកប្បទីមួយសែនអំពីកប្បនេះ។ បណ្ឌិតនុ៎ះ នឹងបានជាព្រះពុទ្ធព្រះនាមគោតម កាលបើសាសនានៃព្រះគោតមរុងរឿង បុគ្គល (អ្នកថ្វាយផ្កា) នោះ នឹងទៅកាន់អត្តភាពជាមនុស្ស ឈ្មោះឧបសេនៈ នឹងបានជាសាវ័ករបស់ព្រះសាស្តាព្រះនាមគោតមនោះ។
គុណវិសេស ជាទីបំផុតរបស់ខ្ញុំកំពុងប្រព្រឹត្តទៅ ភពទាំងអស់ ខ្ញុំបានដកចោលហើយ ខ្ញុំបានឈ្នះមារ ព្រមទាំងសេនារបស់មារ ហើយទ្រទ្រង់នូវរាងកាយជាទីបំផុត។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះឧបសេនវង្គន្តបុត្តត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ឧបសេនវង្គន្តបុត្តត្ថេរាបទាន។
ចប់ ភាណវារៈ ទី៣។
ID: 637641382696980150
ទៅកាន់ទំព័រ៖