ព្រះត្រៃបិដក ភាគ ៧២

រដ្ឋ​បា​លត្ថេ​រាប​ទាន ទី៨


 [២០] ខ្ញុំ​បាន​ថ្វាយ​ដំរី​ដ៏​ប្រសើរ មា​នភ្លុ​កង​ដូច​ចន្ទោល មាន​ភ្លៅ​ដ៏​មាំមួន ដល់​ព្រះមានព្រះភាគ ព្រះ​នាម​បទុមុ​ត្ត​រៈ ជា​ឆ្នើម​ក្នុង​លោក ព្រះអង្គ​មិន​ញាប់ញ័រ​ដោយ​លោកធម៌។ ដំរី​នោះ មាន​ស្វេត្រឆត្រ​សម្រាប់​ប្រដាប់ មាន​ពេទ្យ​សម្រាប់​ព្យាបាល មាន​បុរស​សម្រាប់​រក្សា ខ្ញុំ​កាត់ថ្លៃ​របស់​ទាំងអស់​នោះ (លក់​ចំណាយ) ធ្វើ​អារាម​របស់​សង្ឃ។ ខ្ញុំ​បាន​ធ្វើ​ប្រាសាទ​អស់ប្រាក់ ៥៤ ពាន់ ធ្វើទាន​ដូចជា​ទឹកជំនន់​ដ៏​ធំ ហើយ​វេរ​ថ្វាយព្រះ​មហេសី។ ព្រះសយម្ភូ​មាន​ព្យាយាម​ធំ ជា​បុគ្គល​ប្រសើរ ទ្រង់​អនុមោទនា ញុំាង​ជន​ទាំងពួង​ឲ្យ​រីករាយ សម្តែង​នូវ​អមត​និព្វាន។ ព្រះពុទ្ធ​ជានា​យក ព្រះ​នាម​បទុមុ​ត្ត​រៈ គង់​ក្នុង​ភិក្ខុសង្ឃ ទ្រង់ព្យាករ​ទាន​របស់ខ្ញុំ​នោះ ហើយ​សម្តែង​គាថា​ទាំងឡាយ​នេះ​ថា
 កុលបុត្ត​នេះ បាន​ធ្វើ​ប្រាសាទ​អស់ប្រាក់ ៥៤ ពាន់ (ថ្វាយ​តថាគត) តថាគត​នឹង​សម្តែង​នូវ​ផល​នៃ​ទាន (របស់​កុលបុត្ត​នុ៎ះ) អ្នក​ទាំងឡាយ ចូរ​ស្តាប់​តថាគត​សម្តែង​ចុះ។
ថយ | ទំព័រទី ១៤២ | បន្ទាប់
ID: 637641383277761395
ទៅកាន់ទំព័រ៖