ព្រះត្រៃបិដក ភាគ ៧២
ខ្ញុំមានព្យាយាមតឹងរ៉ឹងណាស់ មានចិត្តបញ្ជូនទៅកាន់សមាធិ មានចិត្តតម្កល់ខ្ជាប់ល្អក្នុងសីល ញុំាងព្រះពុទ្ធជាមហានាគឲ្យប្រោសប្រាណ ហើយបានឧបសម្បទា។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយផ្កា។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានចម្រើននូវអនិច្ចសញ្ញា ក្នុងកាលនោះ ការអស់អាសវៈក៏បានសម្រេចដល់ខ្ញុំ ដែលចម្រើនសញ្ញានោះ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង អភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះសម្ពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះសោបាកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ សោបាកត្ថេរាបទាន។
ID: 637641384626823872
ទៅកាន់ទំព័រ៖