ព្រះត្រៃបិដក ភាគ ៧២
ព្រះពុទ្ធ និងព្រះអរហន្តច្រើនអង្គ បានមកជួបជុំដោយសព្វគ្រប់ហើយ អ្នកទាំងឡាយ ចូរថ្វាយបង្គំនមស្ការ ចំពោះព្រះសម្ពុទ្ធ និងព្រះអរហន្តចុះ។ ព្រះពុទ្ធទាំងឡាយ ជាអចិន្តិយបុគ្គល (បុគ្គលដែលគេមិនគប្បីគិតកើត) ធម៌របស់ព្រះពុទ្ធ ជាអចិន្តិយធម៌ យ៉ាងនេះ កាលបុគ្គលជ្រះថ្លាចំពោះគុណជាអចិន្តិយៈ រមែងបានផលជាអចិន្តិយៈ។
បានឮថា ព្រះមានព្រះភាគ កាលត្រាស់ដឹងនូវពុទ្ធចរិតរបស់ព្រះអង្គ ទើបសម្តែងនូវធម្មបរិយាយ ឈ្មោះពុទ្ធាបទាន ដោយប្រការដូច្នេះ។
ចប់ ពុទ្ធាបទាន។
ID: 637641336185796499
ទៅកាន់ទំព័រ៖