ព្រះត្រៃបិដក ភាគ ៧២
អ្នកប្រាជ្ញទាំងឡាយ នឹងតិះដៀលអ្នកថា ជាមនុស្សប្រព្រឹត្តកន្លងសាសនា អ្នកកាលមិនបាននៅរួមជាមួយ (នឹងប្រាជ្ញទាំងឡាយ) តើនឹងរស់នៅដូចម្តេច។ ដំរីមានកម្លាំងចូលទៅជិតដំរីដ៏ប្រសើរ មានអាយុ ៦០ ទើបថយកម្លាំង ចុះប្រេងដោយចំណែក ៣ ហើយបណ្តេញដំរី (នុ៎ះ) ចាកហ្វូង។ ដំរីនុ៎ះ កាលត្រូវដំរីមានកម្លាំង បណ្តេញចេញចាកហ្វូងហើយ រមែងស្ងប់ស្ងៀម មិនបានសុខស្រួលទេ ជាសត្វដល់នូវសេចក្តីទុក្ខ ខូចចិត្ត សញ្ជប់សញ្ជឹង ញាប់ញ័រ យ៉ាងណា។ ពួកជដិលនឹងបណ្តេញអ្នកឯង ដែលមានគំនិតអាក្រក់ចេញ អ្នកឯងត្រូវពួកជដិលទាំងនោះ បណ្តេញចេញហើយ រមែងស្ងប់ស្ងៀម មិនបានសុខស្រួលទេ ក៏យ៉ាងនោះឯង។ អ្នកឯងកំពុងពោរពេញដោយសរ គឺសេចក្តីសោកឆេះរោលរាល ព្រោះសេចក្តីក្តៅក្រហាយទាំងថ្ងៃទាំងយប់ ដូចជាដំរីចុះប្រេង ដែលត្រូវដំរីមានកម្លាំងបណ្តេញចាកហ្វូង។
ID: 637641386779168009
ទៅកាន់ទំព័រ៖